ថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥
មជ្ឈមណ្ឌលគរុកោសល្យ បានធ្វើការ បើក កម្មវិធីបើកវគ្គកម្មសិក្សាគរុកោសល្យ សម្រាប់គរុសិស្សមធ្យមសិក្សាបឋមភូមិ ១២+២ ជំនាន់ទី៣២ ឆ្នាំទី២ នៅសាលប្រជុំ នៃមជ្ឈមណ្ឌលគរុកោសល្យខេត្តកំពង់ចាម ។
សាលាកម្មសិក្សា មាន ១. វិទ្យាល័យ ហ៊ុនសែនកំពង់ចាម (សាលាជំនាន់ថ្មី) ២.វិទ្យាព្រះសីហនុ ៣.វិទ្យាល័យទួលថ្ម ៤.អនុវិទ្យាល័យអង្គរ ៥.វិទ្យាបឹងកុក ៦.វិទ្យាល័យហ៊ុនសែនសំបួរមាស